Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បុរសមិនស្គាល់អត្តសញ្ញាណម្នាក់មិនដឹងជាមានរឿងអ្វីដើរសម្តៅមកស្ពានជ្រោយចង្វារក៏លោតចុះទៅបាត់ខ្លួនឈឹង

ព័ត៌មាន

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់មិនដឹងជាមានរឿងអ្វីដើរសម្តៅមកស្ពានជ្រោយចង្វារក៏លោតចុះទៅបាត់ខ្លួនឈឹង

By NCN Daily

September 22, 2019

ភ្នំពញ: ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៣:១៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតលើស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសំដីអ្នកឃើញហេតុការណ៍បានអោយដឹងថា ៖ នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើ បានដើរឡើងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាជប៉ុន) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានទុកសាក់កាដូពណ៌ខ្មៅចោល រួចលោតសម្លាប់ខ្លួនពីលើស្ពានទៅក្នុងទន្លេលិចបាត់តែម្តង។ សម្ភារ:ក្នុងសាក់កាដូនោះមាន៖ ខោអាវ និងសម្ភារ:មួយចំនួនទៀត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ប្រមូលវត្ថុតាង ដើម្បីធ្វើការស្រាវជ្រាវបន្តរ៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily