Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មួយករណីទៀតនៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា បណ្តាលអោយមនុស្ស០៥នាក់ រងរបួសធ្ងន់ស្រាល ដោយរថយន្តធំ និងឡានតួរីស

ព័ត៌មាន

មួយករណីទៀតនៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា បណ្តាលអោយមនុស្ស០៥នាក់ រងរបួសធ្ងន់ស្រាល ដោយរថយន្តធំ និងឡានតួរីស

By NCN Daily

September 22, 2019

ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៣,១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖មានរថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A – 8169 ទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះជាមួយរថយន្តតួរីស ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ2A-4804 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីរថយន្តសាំយ៉ុងមានមនុស្ស០៥នាក់រងរបួស ក្នុងនោះមាន០៤នាក់រងរបួសធ្ងន់ រួមមាន៖

១/ អ្នកបើកបររថយន្តសាំយ៉ុង ភេទប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ២/ឈ្មោះ ឆៃ ដានី ភេទស្រី អាយុ ២៤ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់ ៣/ឈ្មោះ មិល ស្រីមុី ភេទស្រី អាយុ១៩ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់ ៤/ឈ្មោះ អុឹម ស្រីណូ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ៥/ ឈ្មោះ ស្រិន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ខេត្តកំពង់ចាម រងរបួសស្រាល ចំណែកអ្នកបើក បររថយន្តហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុកម្លាំង កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ402 និងនគរបាលប៉ុស្តិបានចុះអន្តរាគមន៍និងចាត់ចែងនាំជនរងគ្រោះទៅមន្ទីរពេទ្យ៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily