រតនគិរី៖ ហេតុការណ៍នេះ បានកើតឡើងកាលពី រសៀល ថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៨ ស្ថិតនៅចំនុចក្នុងព្រៃ ភូមិទំពួនរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
យុវជនដែលត្រូវខ្លាឃ្មុំខាំ រងរបួសធ្ងន់នោះមាន ឈ្មោះ ណយ សឺ អ៊ី អាយុ១៦ឆ្នាំជនជាតិទំពួន រស់នៅភូមិទំពួនរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
មូលហេតុដែលយុវជននេះ ត្រូវសត្វខ្លាឃ្មុំខាំនោះ ដោយសារតែយុវជនរូបនេះបានដើរទៅក្នុងព្រៃជ្រៅជាមួយឪពុករបស់ខ្លួនដើម្បីមើលអង្គុបដាក់សត្វព្រៃក៏ប្រទះឃើញសត្វខ្លាឃ្មុំ ក្នុងព្រៃ នោះ ហើយក៏ត្រូវបានសត្វខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់តែម្តង រួចឪពុកជនរងគ្រោះក៏បាននាំកូនមកផ្ទះនិងរាយការណ៍ទៅសមត្ថកិច្ចស្រុកតាវែងអោយជួយអន្តរាគមន៍ផងដែរ។
ជនរងគ្រោះដែលត្រូវខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់នោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាវែងក្រោមដឹកយកមកសំរាកព្យាបាលនៅមន្ទីរពេទ្យ ៕ប្រភពFB