Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មានទុក្ខហើយបែរជាជាន់លើទុក្ខទៀត បាញ់កាំជ្រួចបូជាសព្វខុសបច្ចេកទេសផ្ទុះរងរបួសជាច្រើនអ្នក

ព័ត៌មាន

មានទុក្ខហើយបែរជាជាន់លើទុក្ខទៀត បាញ់កាំជ្រួចបូជាសព្វខុសបច្ចេកទេសផ្ទុះរងរបួសជាច្រើនអ្នក

By NCN Daily

September 24, 2019

ទុក្ខជាន់លើទុក្ខ !!បាញ់​កាំជ្រួចក្នុងពីធី បូជា​ស​ព ខុសបច្ចេកទេស បណ្តាលអោយផ្ទុះ ត្រូវមនុស្សរងរ​បួស​ធ្ងន់ស្រាល​៦នា​ក់ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀ​ង៖ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​០៦និង៤០នា​ទីព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ​នៅ​ចំណុចផ្ទះ​រប​ស់ឈ្មោះទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ​ឃុំគគីសោម ស្រុកស្វាយទាប ខេត្ត​ស្វាយរៀ​ង។

នៅមុន​ពេល​កើតហេតុ មានបូជាសពដោយដា​ក់​ម៉េន និងដុតកាំ​ជ្រួ​ចដើម្បី​បូជាស​ព ខណៈដែលកំពុងតែបូជាសពនោះ​ ក៏ដួល​កាណុ​ងជ័​របាញ់​កាំជ្រួ​ច បានដួល បែរចំហ្វូង​ម​នុស្សដែលដែលទៅចូលរួម បណ្តាល​ឲ្យផ្ទុះកាំ​ជ្រួច រងរបួសធ្ងន់ដល់​ម្ចា​ស់ឈ្មោះ​សារុ​ន សំណាង​ ភេទ​ប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅភូ​មិ​ឬស្សី​អម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយ​រៀង​ និងរងរបួស​ស្រា​លចំ​នួន៥​នាក់ទៀត៖

១/ឈ្មោះឆាយ សូវ៉ាត ​ភេទប្រុស អាយុ៤២ឆ្នាំ ២/ឈ្នាន់ សុរ៉ាវី ភេទប្រុស ៣/ឈ្មងមិន ​សាវ៉ា​ន់ ភេទប្រុស អាយុ៤៨ឆ្នាំ ៤/ឈ្មោះគង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ ៥/ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់រ​ស់នៅភូ​មិ​ ត្បែង ឃុំ​គគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនរងគ្រោះទាំ​ងអស់ ត្រូវបានក្រុមគ្រួ​សា​របញ្ជូ​ន ទៅព្យាបា​លនៅ​មន្ទី​រពេទ្យ​បង្អែកខេត្តស្វាយរៀ​ង​។ មូលហេ​តុ មកពីម្ចាស់ដុត​កាំ​ជ្រួច ជីក​ដីដាក់​បង្គោ​លរាក់ បណ្តា​លឲ្យដួល និងបែ​កកាណុ​ងជ័រ​ផ្ទុះតែម្តង៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily