អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

0
511

ស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ឯកឧត្ដមលោកជំទាវក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ បានអញ្ជើញចូលរួមពិធីសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង​ (អូរពងមាន់) ខេត្តស្ទឹងត្រែង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានសំណេះសំណាលសួរសុខទុក្ខ អ្នកជម្ងឺសំរាកព្យាបាលនៅគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ព្រមទាំងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here