សៀមរាប៖ យោងតាមផេករបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសរសេរថា ឯកឧត្តម ពិតជារំភើបខ្លំាងណាស់ និងសូមអបអរសាទរដល់ក្មួយ ស្រីអ្នកដំណើរដែលបានស ម្រាលកូនលើ រថយន្តក្រុងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ(City Bus) ឆ្ពោះទៅខេត្តសៀមរាប ដែលទទួលបានសុខ សុវត្ថិភាពទាំងម្តាយ ទាំងទារិកា និងក៏សូមថ្លែងអំណរគុណដល់អ្នកបើកបររថយន្តក្រុង អ្នករួមដំណើរ ព្រមទាំងក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានយកចិត្តទុកដាក់ខិតខំជួយអស់ពីកម្លាំងកាយ កម្លាំងចិត្ត នៅថ្ងៃបុណ្យឈប់សម្រាក៕ ដកស្រង់ពី ឯកឧត្តម ឃួង ស្រេង កែសម្រួលដោយ NCNDaily