អបអរសារទនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានវះកាត់ភ្ជិតបេះដូងចំហបានជោគជ័យ

0
394

នៅមុននេះបន្តិច នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ ( Dr. Beat Richner ) បានប្រាប់ដំណឹងល្អមួយថា៖ ( សូមកោតសរសើរ និងអរគុណ ដល់ក្រុមឯកទេសបេះដូងកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប ដែលបានវះកាត់ភ្ជិតបេះដូងចំហ ដោយជោគជ័យ ស្នាមញញឹមរបស់កុមារ ជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ) ។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ថា “ខ្ញុំសូមគោរព អរគុណណាស់ដល់លោកគ្រូ អ្នកគ្រូពេទ្យ ទាំងអស់ ដែលបានយកចិត្តទុកដាក់ ព្យាបាលក្មេងៗ ទាំងអស់ មិនថាកូនខ្ញុំ ឬកូនក្មេងទូទៅ មានតែពេទ្យគន្ធបុប្ផានេះហើយ ជាទីសង្ឃឹមសំរាប់ក្មេងៗនៅកម្ពុជា” ។

អ្នកខ្លះទៀតបន្ថែមថា “អរគុណសម្រាប់គ្រប់យ៉ាង យើងទាំងអស់គ្នាដឹងថា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់គ្នាសុទ្ធតែហត់ណាស់ តែដោយសារតែ ទំហំនៃបេះដូង ទឹកចិត្តដ៏មានតម្លៃ”, “សូមអរគុណគ្រប់យ៉ាង សម្រាប់បេសកកម្មរបស់អ្នក សូមប្រសិទ្ធពរគ្រប់ប្រការកើតមានដល់លោកអ្នកកុំបីឃ្លៀងឃ្លាតឡើយ” ៕

ប្រភព៖ Cabofox
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here