ឯកអគ្គរាជទូត ប្រទេសអារ៉ាប់ប៊ីសាអូឌីត ជម្រាបសម្តេចប្រធានរដ្ឋសភាថា នឹងជំរុញកិច្ចសហប្រតិ បត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយកម្ពុជា

0
260

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋស ភា ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម (H.E.Mr. Saud F.M. AL Suwelim) ឯកអគ្គរាជទូត នៃព្រះរាជា ណាចក្រ អារ៉ាប់ប៊ីសាអូឌីត ប្រចំាព្រះរាជាណាចក្រកម្ពុជា បានជម្រាប សម្តេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មការ ទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញ បង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរកម្ពុជានិងអារ៉ាប់ប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជំរុញលើកទឹកចិត្តប្រជាជនអារ៉ាប់ប៊ីសាអូឌីត មកធ្វើវិនិ យោគ និងធ្វើទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម  បានជម្រាប សម្តេចប្រធានរដ្ឋសភា បន្ថែមថានៅក្នុងបេសកកម្មការទូត របស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែស៊ីជម្រៅ។ ពិសេស ឯកឧត្តមនឹងធ្វើជាស្ពានក្នុងការពាំនាំគម្រោងសំណើរបស់កម្ពុជាទៅជូនរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងពី រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត មកជូនរាជរដ្ឋាភិបាលកម្ពុជាវិញ។ ឯកឧត្តមឯកអគ្គរាជ ទូតមាន សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរ ឬក្រសួងនានានៃប្រទេសទំាងពីរ នឹងមានឱកាស ជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទំាងពីរលើវិស័យ ដូចបានលើកឡើងពីខាងលើនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសវនាការជាមួយ ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម  នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ សម្តេចប្រធាន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ និងអបអរសាទរ ចំពោះការលើកឡើងរបស់ ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ បានបង្កើត នូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអង្គ សហប្រ ជាជាតិ ហើយកិច្ចសហប្រតិបត្តិការទំាងនេះ ថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទំាងក្នុងតំបន់ និងសកលលោក ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អារ៉ាប់ប៊ីសាអូឌីត ដែល កន្លងមក បានជួយផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា បានទៅសិក្សានៅអារ៉ាប់ប៊ីសាអូឌីត និងស្នើ ឲ្យប្រ ទេសអារ៉ាប់ប៊ីសាអូឌីត បន្តនិងបង្កើនការផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា ឱ្យកាន់តែ ច្រើន ឡើង។ ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម  បានវាយតម្លៃខ្ពស់ចំពោះ ការផ្តល់សិទ្ធិសេរី ភាពខាងជំនឿសាសនា របស់ រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ពលរដ្ឋទូទៅ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ អ៊ីស្លាម និងសាសនា ដ៏ទៃទៀត បានប្រតិបត្តិជំនឿសាសនារបស់ខ្លួន បានយ៉ាងពេញលេញ។ ឯកឧត្តមឯក អគ្គរាជទូត បាន គោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ ការគោរពអញ្ជើញនេះ សម្តេចបានទទួលយក ដោយបានបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយ៕

ដោយ ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here