Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ពលរដ្ឋក្រីក្រ២គ្រួសារ ទទួលបានអំណោយពីសប្បុរសជន លោក ហ៊ុយ សាវឿន ហៅឌេល (Dale) លោកវរសេនីយ៍ត្រី លោក ប៉ិន ថារ៉ាន់ នាយប៉ុស្តិ៍ពន្សាំង

ព័ត៌មាន

ពលរដ្ឋក្រីក្រ២គ្រួសារ ទទួលបានអំណោយពីសប្បុរសជន លោក ហ៊ុយ សាវឿន ហៅឌេល (Dale) លោកវរសេនីយ៍ត្រី លោក ប៉ិន ថារ៉ាន់ នាយប៉ុស្តិ៍ពន្សាំង

By NCN Daily

October 03, 2019

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកន្លែងគល់ចំនួន២គ្រួសារ ដែលកំពុងជួបការលំបាក និងជិវិភាពខ្វះខាត ដែលសព្វថ្ងៃរស់នៅលើចិញ្ចើមផ្លូវក្នុងភូមិកន្លែងគល់ ដែលត្រូវនឹងប្រឈមនឹងបញ្ហាជាច្រើន  បានទទួល អំណោយពីសប្បុរសជន លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា តាមរយៈ លោកប្រធានប្រការពារ សង្កាត់ពន្សាំង និង លោកវរសេនីយ៍ត្រី លោក ប៉ិន ថារ៉ាន់ នាយប៉ុស្តិ៍ពន្សាំង លោក ចែម សួយ នាយរងប៉ុស្តិ៍ពន្សាំង ។

ឆ្លៀតឳកាស់ក្នុងម៉ោងបំពេញការងារ នៅរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩នេះ  លោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរជន និងជាប្រធានបញ្ជាតំណាងទិញសម្លៀកបំពាក់ និងគ្រប់គ្រងគុណភាពរបស់ក្រុម ហ៊ុន Matalan uk Reatainler  នៅកម្ពុជា ព្រមទាំងលោកវរសេនីយ៍ត្រី ប៉ិន ថារ៉ាន់ នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលពន្សាំង លោកអនុសេនីយ៍ទោ ចែម សូយ នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ពន្សាំង ប្រធានប្រជាការពារសង្កាត់ និងបងប្អូនប្រជាការពារសង្កាត់ភូមិ បានចុះជួបសួសុខទុក្ខ ក៏ជាបានរួម គ្នានូវថវិការមួយចំនួនឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ២គ្រួសារ  មានដូនជា ថវិការ អង្ករ កាបតាប  សៀវភៅ គ្រួសារទី១ មានឈ្មោះ  ម៉ឺយ តូច (ប្រពន្ធ) ម៉ុល បាន (ប្តី) និងកូនៗ  គ្រួសារទី២ មានឈ្មោះ សែត ចាន់ (ប្រពន្ធ)  និងកូនៗ រស់នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

លោក ប៉ិន ថារ៉ាន់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលពន្សាំង បានលើកឡើងថា ការជួយនេះជាទឹកចិត្តរបស់លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា  ព្រមទាំងនគបាលរដ្ឋបាលប៉ុស្តិ៍ពន្សាំង ដើម្បីជួយសម្រួល ដល់ការ លំបាក់ និងការដោះទល់មួយគ្រា  ពិសេសក្មួយៗឲ្យមាននូវសម្ភារៈសម្រាប់ការសិក្សារ ទោះបីជាមិន ច្រើនយ៉ាងក៏ដោយ រូបលោក និងបងប្រុស ហ៊ុយ សាវឿន ឌេល និងក្រុមការងារប៉ុស្តិ៍រដ្ឋបាលពន្សាំង នឹងបន្តកិច្ចការងារជួយដល់បងប្អូនក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងសង្កាត់ពន្សាំង ដែលជួបការលំបាក និងជីវភាពខ្វះខាត ។

លោកនាយនគរបាលប៉ុស្តិ៍ពន្សាំង សូមជួសមុខអោយគ្រួសារក្រីក្រទាំង២ សូមថ្លែងអំណរអរគុណយ៉ាង ជ្រៀលជ្រៅដល់ ចិត្តសប្បុរសធម៌  លោក ហ៊ុយ សាវឿន  ហៅ ( ឌែល) នឹង ភរិយា ដែលតែងតែជួយមិនថាបងប្អូនប្រជាកាពារសង្កាត់ភូមិ និងប្រជាពលរដ្ឋក្រីក្រគ្រប់ទីកន្លែង តាមបណ្តា ខេត្តនានាផងដែរ ។

សូមបញ្ជាក់ផងដែរ ឆ្លៀតក្នុងឳកាសនោះដែរ លោក ហ៊ុយ សាវឿន ហៅឌេល និងប៉ូលីសប៉ុស្តិ៍នគរ បាលពន្សាំង ចូលរួមថវិការ ចំនួន ២០ម៉ឺនរៀល ចួលរួមពិធីបុណ្យនៅក្នុងភូមិដដែលនោះ ដោយលោកស្រី សំ សារុំ បានទទួលមរណភាពដោយរោគគាពាធ ៕

ដោយ: NCNDaily