Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឃាត់ខ្លួនក្នុងបន្ទប់ជួល ករណីជូញដូរគ្រឿងញៀន សង្ស័យជាគូសង្សារនឹងគ្នា

ព័ត៌មាន

ឃាត់ខ្លួនក្នុងបន្ទប់ជួល ករណីជូញដូរគ្រឿងញៀន សង្ស័យជាគូសង្សារនឹងគ្នា

By NCN Daily

October 05, 2019

ភ្នំពេញ: នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោកវរ:សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះបង្រ្កាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន។

នៅត្រង់ចំណុចបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានក្រាមព៌ណសសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ធំនិង០១កញ្ចប់តូច ជញ្ជីងថ្លឹងចំនួន ០១ គ្រាប់កាំភ្លើងចំនួន១៦គ្រាប់ ថង់ផ្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្រុសម្នាក់ (សង្ស័យជាសង្សារ)បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕