Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សមត្ថកិច្ចតាមប្រមាញ់ ក្រុមចោរតាមប្រព័ន្ធ GPS ដឹងខ្លួនមុនរត់អស់ នៅសល់តែស្លាកលេខម៉ូតូ៣៨បន្ទះ កាតគ្រីម៉ូតូចំនួន ៤៥សន្លឹក និងម៉ូតូ៣គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មាន

សមត្ថកិច្ចតាមប្រមាញ់ ក្រុមចោរតាមប្រព័ន្ធ GPS ដឹងខ្លួនមុនរត់អស់ នៅសល់តែស្លាកលេខម៉ូតូ៣៨បន្ទះ កាតគ្រីម៉ូតូចំនួន ៤៥សន្លឹក និងម៉ូតូ៣គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ

By NCN Daily

October 06, 2019

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ករណីចោរលួចកាច់.កម៉ូតូ ម៉ាកហុងដាសេ១២៥ បានសម្រេចយកទៅបាត់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្បែរវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ដោយសារតែម៉ូតូនេះមានជាប់GPS នៅវេលាម៉ោង៣រសៀល ថ្ងៃទី៥ សមត្ថកិច្ចបានឆែកឃើញ ទីតាំងមួយកន្លែងក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ទើបកម្លាំងប៉ុស្តិ៍កាកាប១ សហការ ជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចុះទៅឆ្មក់ជនសង្ស័យខាងលើ តែពេលទៅដល់ ចាប់បានតែវត្ថុតាងតែប៉ុណ្ណោះ ។ ចំណែកក្រុមចោរវិញ បានរត់គេចខ្លួនបាត់។

វត្ថុតាងជាច្រើន ក្នុងនោះមានទាំង ស្លាកលេខម៉ូតូចំនួន ៣៨បន្ទះ រួមទាំងកាតគ្រីម៉ូតូចំនួន ៤៥សន្លឹក ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន តាមរយៈGPS ដែលជនសង្ស័យបានលួចម៉ូតូរបស់ជនរងគ្រោះយកទៅ តែពេលទៅដល់ជនសង្ស័យទាំងនោះ រត់គេចខ្លួនបាត់អស់ទៅហើយ​ សល់តែវត្ថុតាងតែប៉ុណ្ណោះ។

សមត្ថកិច្ចបានរកឃើញវត្ថុតាងយ៉ាងច្រើន រួមមាន ស្លាកលេខម៉ូតូចំនួន ៣៨បន្ទះ កាតគ្រីម៉ូតូចំនួន ៤៥សន្លឹក ម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះ១គ្រឿង ដូចជា៖ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1J-7333 , ម៉ូតូម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-5444 និងម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-3431 ប្រគល់ជូនម្ចាស់វិញ រួមនិងអត្តសញ្ញាណប័ណ្ណ៥សន្លឹក ផងដែរ។ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត ដើម្បីតាមចាប់ក្រុមចោរទាំងនេះ ៕

ប្រភព៖ Heng Ly

ដោយ៖ NCN Daily