ខេត្តសៀមរាប៖ បុរសជាប្ដីម្នាក់ បានយកកាំបិតអាកសម្លាប់ខ្លួនឯង បាញ់ឈាមដូចអារកជ្រូក តែមិនបានសម្រេច ដោយសារតែខឹងប្រពន្ធសុំលែងលះ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៦និង ១០នាទី នៅត្រង់ចំណុច លើផ្លូវជាតិលេខ៦ខាងកើត សាខាគយសៀមរាប ស្ថិតនៅ ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។
អាជ្ញាធរបានឲ្យដឹងថាករណីធ្វើអត្តឃាត (អារកសម្លាប់ខ្លួនឯងនេះ) ដោយប្រើកាំបិត បន្ទោះ។ ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់កាំបិត មានស្រុកកំណើត ភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅជាមួយថៅកែ ដំកាំបិត លក់ ឈ្មោះ រី រ៉វី ភេទ ប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
បើតាមរបាយការណ៍បញ្ជាក់ថាចំពោះមូលហេតុនេះជនរងគ្រោះ ខឹងជាមូយប្រពន្ធ សុំលេងលះ។ ក្រោយមានហេតុការណ៍ជនរងគ្រោះ ត្រូវបាន នាំយកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily