ស្រុកព្រៃនប់-ជនសង្សយ័២នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅចំណុចវត្តចាស់ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ។នគរបាលប្រាប់ពីសាវតានិងឈ្មោះជនសង្ស័យទាំង៣នាក់រួមមាន៖
១- ឈ្មោះ មឿន ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មុខរបរមិនពិតប្រាកដ(មេក្លោងធំក្នុងខេត្តកំពត)។
២-ឈ្មោះ ទោង វទ្ធីភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរ ជាងអគ្គិសនី។
ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់(ធំ០១កញ្ចប់ និង តូច១កញ្ចប់) ទូរស័ព្ទដៃចំនួន ៣គ្រឿង ខ្សែក០១ខ្សែ កាំភ្លើងCF-98 ០១ដើម គ្រាប់១២គ្រាប់ និង រថយន្ដ ០១គ្រឿង។
ជាមួយគ្នានេះបើតាមលោកវរសេនីយ៍ទោហួ រ យ៉ៃអធិការនគរបាលស្រុកព្រៃនប់អោយដឹងថា ក្រៅពីជនសង្សយ័ទាំង២នាក់ ជំហានដំបូងនគរបាលក៍ឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែរ ឈ្មោះសាន ងីន អាយុ២១ឆ្នាំ មានទីលំនៅភូមិ ចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មុខរបរសិស្ស
ប៉ុន្តែបានដោះលែងវិញហើយ ក្រាយសាកសួរស្រាវជ្រាវទៅ នាងមិនជាប់ពាក់ព័ន្ធនឹងករណីនេះទេ គ្រាន់តែឈ្មោះទោង វទ្ធី បបួលទៅដើរលេងជាមួយតែប៉ុណ្ណោះ ។
ប្រភព៖Huy Bunleng
ដោយ៖NCN Daily