ភ្នំពេញ៖ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល។
អនុក្រឹក្យលេខ១៥៣ អនក្រ.បក បានអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទ ក្រដាសប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
សូមអានខ្លឹមសារខាងក្រោមនេះ ជាអនុក្រឹត្យស្តីពី ការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល៖