ខេត្តកណ្ដាល៖ យុវជនម្នាក់ជាប់ចោទពីបទរួមភេទជាមួយអនិតិជនក្រោមអាយុ១៥ឆ្នាំ នៅថ្ងៃទី៦ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២.៣០ នាទីរំលងអាធ្រាត្រ ចំណុចលើផ្ទះ ភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះស.ព.ស ភេទស្រី អាយុ១៤ឆ្នាំមុខរបរកសិករ រស់នៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ។
ត្រូវបានជនសង្ស័យមានឈ្មោះ សុខ សុវណ្ណៈ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជាងកញ្ចក់នៅភូមិជោទ្រាច ឃំុម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។
នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងគ្នាតាមឆាតនិងតាមទូរស័ព្ទលុះដល់ថ្ងៃទី ៥.១០.២០១៩វេលាម៉ោង៧យប់ជនសង្ស័យបានណាត់ជនរងគ្រោះអោយមករង់ចាំនៅមុខមណ្ឌលសុខភាពឃំុទួល ព្រេជ ដើម្បីទៅដើរលេងនិងហូបអីបន្តិច ហូបរួចត្រឡប់មកដេកផ្ទះបងប្អូនជីដូនមួយរបស់ជនសង្ស័យ លុះដល់ម៉ោងកើតហេតុជនសង្ស័យបានរួមភេទជាមួយជនរងគ្រោះតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានស្រឡាញ់គ្នាតាមឆាតនិងខ្លួនបានរួមភេទជាមួយជនរងគ្រោះចំនួន៣ដងដល់ម៉ោង៥ភ្លឺទើបខ្លួនជូន ជនរង គ្រោះមកផ្ទះវិញ ។ ចំពោះករណីនេះកម្លាំងជំនាញស្រុកកំពុងបន្ត ចាត់ការតាមនីតីវិធី៕
ប្រភព៖កូន ខ្លាតូច
ដោយ៖NCN Daily