បរិស្ថានអាស៊ាន រួមគ្នាដាំដើមផ្កាក្រវ៉ាន់ នៅមុខប្រាង្គប្រាសាទអង្គវត្ត ដើម្បី បង្ហាញពីការស្រលាញ់បរិស្ថានបៃតង និងបង្កើតឲ្យ គ្រប់ជីវៈចម្រុះនៅមុខប្រាសាទអង្គ ដែលជាបេតិកភណ្ឌដ៏អស្ចារ្យរបស់ជាតិកម្ពុជា

0
892

សៀមរាប៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងគណៈប្រតិភូ តំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រី ស្ថាប័ន ពាក់ព័ន្ធ បានអញ្ជើញ ដាំដើមផ្កាក្រវ៉ាន់ នៅសួនផ្កាក្រវ៉ាន់ សៀមរាបនៅមុខ ប្រាង្គប្រាសាទអង្គរវត្ត ចំនួន ៥៥០ដើម និងដើមធ្នុង ១០០ដើម នៅទំហំដី១ហិចតា ដើម្បី បង្ហាញពីការស្រលាញ់បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឲ្យ គ្រប់ជីវៈចម្រុះនៅតំបន់ដែលជាបេតិកភណ្ឌដ៏អស្ចារ្យរបស់ជាតិកម្ពុជាមួយនេះ។

កាដាំដើមផ្កាក្រវ៉ាននេះ ធ្វើក្រោយពីពិធីបើកជាផ្លូវការ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០១៩ ដែលព្រះ រាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ នឹងបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នេះក្រោមអធិបតី ភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្នែកខាងលិចជាមួយបណ្ដារដ្ឋមន្ត្រី ឧត្តមមន្ត្រីអាស៊ាន អគ្គលេខាធិការអាស៊ាន អាជ្ញាធរដែនដី ឧទ្យាននុរក្ស ក្រុមការងាររៀបចំកិច្ចប្រជុំអាស៊ាន យុវជនកាយរិទ្ធ យុវជនស.ស.យ.កខេត្ត ជាច្រើននាក់។កម្មវិធីដាំដើម ក្រវ៉ាន់នៅលើទឹកដីអង្គរខេត្តសៀមរាបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងគោលបំណង ចង់រំលឹកឡើងវិញ និងបង្ហាញនូវរុក្ខជាតិ ឬ បុប្ផា សម្គាល់នៅភូមិសាស្ត្រ ទីតាំង ឬ ខេត្ត ដូចក្នុងអត្ថន័យសំឡេងមរតកដើមរបស់អធិរាជសំឡេងមាស ស៊ិនស៊ីសាមុត បានបង្ហាញតាមរយៈបទចម្រៀង ក្រវ៉ាន់សៀមរាប រំដួលក្រចេះ និងចំប៉ាបាត់ដំបងជាដើម។ ជាងនេះទៅទៀតកម្មវិធីនេះក៏ជាការជម្រុញ និងលើកកម្ពស់ទស្សនវិស័យ Clean and Green Asean គឺ អាស៊ានស្អាត និងបៃតង៕

ដោយ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here