Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញតម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍ទំាងអស់ត្រូវបំពាក់ឧបករណ៍ការពារ សុវត្ថិភាពឲ្យបានគ្រប់គ្រាន់

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញតម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍ទំាងអស់ត្រូវបំពាក់ឧបករណ៍ការពារ សុវត្ថិភាពឲ្យបានគ្រប់គ្រាន់

By NCN Daily

October 08, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញតម្រូវឲ្យម្ចាស់ នាវាចរទេសចរណ៍ទំាងអស់ ត្រូវបំពាក់ឧបករណ៍ ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យភ្ញៀវមានសុវត្ថិភាពនិងភាពសប្បាយរីករាយ។

អភិបាលរាជធានីភ្នំពេញបានកំណត់ឲ្យម្ចាស់ការណូតទេសចរណ៍ទំាងអស់ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរជាដើម។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងការណូតទេសចរណ៍នៅរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការកំណត់អោយម្ចាស់កាណូត ទេសចរណ៍មានឧបករណ៍ ការពារ សុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាអោយអ្នកទេសចរណ៍ ទំាងអស់ដែលជិះទូកកម្សាន្ត មានភាព កក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយាន្ត ទេសចរណ៍ទំាងនោះត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែលសាលារាជធានី ភ្នំពេញ នឹងរៀបចំជូនស្ថិតបរិវេណច្រាំងទន្លេនៃ សួនច្បារខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា នេះជាការរៀបចំការណូតទេសចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ ងាយស្រួលគ្រប់គ្រង ដែលមិនបង្ក ផលប៉ៈពាល់ដល់ភ្ញៀវទេសចរនិង សណ្តាប់ធា្នប់សាធារណៈ។

ឥលូវត្រូវមានសេចក្តីណែនាំមន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌ យ៉ាងម៉េច អោយដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានឡាយ សិនត្រឹមត្រូវ មិនត្រូវចេះ តែអោយបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ»។

ប្រធានសមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញបានឯកភាពទទួលយកការគោល ការណ៍នេះដើម្បី ធានាឲ្យភ្ញៀវដែលជិះទូកកម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់៕

សូមបញ្ជាក់ថា ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះ អាសន្ននៅមុខសួន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ ទាំង៦២ទូកត្រូវចូល មកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅ ផ្សាររាត្រីសម្រាប់មកទទួលយក ភ្ញៀវដែល មានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់ សោភណភាពរាជធានីភ្នំពេញ៕

ដោយ ៖ NCNDaily