សាហាវណាស់ កូនអកត្តញូ កាប់សម្លាប់ម្តាយបង្កើតរបស់ខ្លួន និងចបជីក ស្លាប់យ៉ាងអណោចអធម ដោយសារតែ ម្តាយស្តីអោយបន្តិចបន្តួច …

0
652

ព្រះវិហារ៖ មានករណីហិង្សាក្នុងគ្រួសារមួយ គឺកូនប្រុសវាយនិងកាប់សម្លាប់ម្តាយបង្កើតរបស់ខ្លួន ដោយប្រើ ប្រាស់(ចបកាប់ដី ជាអាវុធ) វេលាម៉ោង២និង១០នាទីនារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅចំណុចក្រោមផ្ទះជនរងគ្រោះ ឈ្មោះ ក្ដុល អាង ភេទស្រី ភូមិ អូរកន្ធរត្បូង សង្កាត់ អូរកន្ធរ ក្រុងស្ទឹងសែន ខេត្កកំពង់ធំ ។

ជនដៃដល់ជាកូន ដែលសម្លាប់ម្តាយខ្លួនបង្កើតខាងលើនេះ មានឈ្មោះ សឿន យឿន ហៅក្រៅ (ឌឿន)ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅទីតាំងចំណុចកើតហេតុ ត្រូវសមត្ថកិច្ចនគរ បាលចាប់ខ្លួន ។ រីឯសព ជាម្តាយ ឈ្មោះ ក្ដុល អាង ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាម្តាយ បង្កើតរបស់ ជនសង្ស័យ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិ បានឱ្យដឹងថា ជនសង្ស័យដែលជាឃាតករ ធ្លាប់បានរស់នៅ ប្រទេសថៃកន្លងមក ហើយក្រោយមបានមករស់នៅក្នុងភូមិ។ ជនសង្ស័យនេះ ប្រៀបបានដូចមនុស្ស ញៀនថ្នាំផងដែរ មិនមានទំនាក់ទំនងល្អនឹងអ្នកភូមិ ឡើយ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះជាម្តាយ កំពុងដេក នៅលើអង្រឹងក្រោមផ្ទះ ក៏ត្រូវបានកូនបង្កើតជាឃាតករ យកចបកាប់ដី មកវាយម្ដាយ នឹងកាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដងនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងនគរបាលប៉ុស្តិ៍ មូលដ្ឋានបានចុះ ជួយអន្តរា គមន៍ចាប់ឃាត់ខ្លួនជនបង្កជាឃាតករនៅកន្លែងកើតហេតុជាក់ស្តែងតែម្តង។បើតាមការសារភាព កូនប្រុសជាឃាតករ ដែលលើកដៃសម្លាប់ម្តាយខ្លួន គ្មានអាសូរនិងញញើតនេះ ដោយសារតែខឹងនឹង ម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួចតែប៉ុណ្ណោះ។

សមត្ថកិច្ចបានបន្តថាបច្ចុប្បន្នជនសង្ស័យត្រូវកម្លាំង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដោយឡែក សាកសពស្ត្រីជាម្តាយ បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here