លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងអាណត្តិទី ៧ នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជា

0
394

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងអាណត្តិទី ៧ នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជាដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ រាធានីភ្នំពេញរាត្រីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ តុលាឆ្នាំ២០១៨។


លោកជំទាវបានមានប្រដាសន៍ថា ក្រោមការ ដឹកនាំប្រកបដោយ កិត្ដិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃពរះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និង សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ សំណង់ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។

លោកជំទាវបានថ្លែងថា សមាគមនិកាយ ចិនទៀជីវកម្ពុជា ពិតជាបានចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ ប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម ការបណ្តុះបណ្តាលភាសាចិន ការកសាងសាលារៀន និងជួយឧបត្ថម្ភសមាជិក ទៅវិញទៅមក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។

លោកជំទាវក៏បានសំណូមពរឲ្យប្រធានសមាគមថ្មីនេះត្រូវត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន និងគោរពទៅតាមច្បាប់ និងបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា ។

LEAVE A REPLY

Please enter your comment!
Please enter your name here