សៀមរាប៖ នៅព្រឹកថ្ងៃទី១០ តុលា ឆ្នាំ ២០១៩នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរជាមួយ ឯកឧត្តម Dato Seri Setia IR .Suhaimi Gafar រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ប្រទេសប្រ៊ុយណេ បានអញ្ជើញទស្សនា និង លេងកូនហ្គោល នៅទីលានវាយកូនហ្គោល Phokeethra Country Club ស្ថិតក្នុងភូមិ ដោនត្រូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញជូនបន្ថែមនូវសក្តានុពលរបស់ខេត្តសៀមរាបជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកជាពិសេសទៅលើវិស័យទេសចរណ៌ វប្បធម៌ និងសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តីប្រទេសប្រុយណេ បានសំដែងនូវការថ្លែងអំណរគុណចំពោះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានបរិស្ថានឆ្នាំនេះ និងបានស្វាគមន៌យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតចំពោះបណ្តាប្រទេសអាស៊ានទាំងអស់។
គួរបញ្ជាក់ថា: នៅឆ្នាំនេះជាមោនទភាពរបស់កម្ពុជា តាមលំដាប់តួរអក្សរ បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ NCNDaily