Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រន្ទះបាញ់ មួយ បានកើនឡើង ដោយ ឆក់យកជីវិត បុរសម្នាក់ និងម្នាក់ទៀត រងរបួសស្រាល

ព័ត៌មាន

រន្ទះបាញ់ មួយ បានកើនឡើង ដោយ ឆក់យកជីវិត បុរសម្នាក់ និងម្នាក់ទៀត រងរបួសស្រាល

By NCN Daily

October 10, 2019

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានករណីរន្ទះបាញ់មួយបានកើនឡើង ដោយឆក់យកជីវិតបុរសម្នាក់ និងបុរសម្នាក់ទៀត រងរបួសស្រាល ។ក្នុងហេតុការណ៍ គ្រោះធម្មជាតិ ដោយសារ រន្ទះបាញ់ នេះបានកើតឡើង នៅវេលាម៉ោង០៣:០០ នាទីរសៀល ថ្ងៃទី០៩ តុលា ឆ្នាំ២០១៩ស្ថិតនៅ ចំណុចភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបន្តថាក្នុងហេតុការណ៍ នេះ បណ្តាលអោយមនុស្ស០២នាក់ ស្លាប់និងរងរបួស គឺ ជនរងគ្រោះទី ១-ឈ្មោះ ពៅ ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ បាន ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ។ និង ជនរងគ្រោះ ទី ២-ឈ្មោះ មុះ ឆែ ភេទប្រុស អាយុ៣៩ឆ្នាំជាតិ ខ្មែរនៅភូមិ ឃុំជាមួយគ្នារង បាន របួសស្រាល ត្រូវបាន ព្យាបាលនៅ ពេទ្យ ក្នុងមូលដ្ឋាន។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះ ទាំងពីរនាក់ពិតជា រងគ្រោះដោយសារ រន្ទះបាញ់ពិតមែន រួចក៏ប្រគល់សពជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ឱ្យក្រុម គ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ដោយ NCNDaily