(សៀមរាប)៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៨ នៅវេលាម៉ោង ០៧ នឹង ២៧នាទីព្រឹក នៅត្រូងចំណុច សាលាឆកទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោម។
តាមការបញ្ចាក់របស់លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សុខ ខៀន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិពោធិ៍ក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរត់ហាត់ប្រាណជាប្រចាំនៅលើខ្នងភ្នំក្រោម រីឯជនសង្ស័យមានឈ្មោះ នុត សំ ហៅ ឃ្លោក អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប មានម្ដាយឈ្មោះ ឡម លៀង និងឪពុក ឈ្មោះ នុត សុំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅពេលជនរងគ្រោះរត់ហាត់ប្រានមកដល់ចំនុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉ាងតោ មកគំរាម សំឡុតយកប្រាក់ និងខ្សែរដៃ ហើយមានការប្រតាយប្រតប់គ្នា បណ្តាលអោយជនរងគ្រោះរបួសដៃទាំងពីរ (ស្រាល) ជនរងគ្រោះបានរត់ចុះមកក្រោមដើម្បី ប្តឹងសមត្តិកិច្ចដែលនៅប្រចាំការនៅគោលដៅនោះ ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានឡើងល្បាតតាម ទៅលើភ្នំ តែមិនឃើញ….! ប៉ុន្តែដោយជនរងគ្រោះ ធ្លាប់អោយប្រាក់ និងបានស្គាល់ជនសង្ស័យច្បាស់ ទើបបានឈានទៅការចាប់ជនសង្ស័យបាននៅផ្ទះរបស់ខ្លួនផ្ទាល់ ។ ហើយជនសង្ស័យបានយកកាំបិតទៅលាក់ទុកនៅ ចំណុចខាងលិចជ្រុងខាងជើងខឿនប្រាសាទ លើខ្នងភ្នំក្រោម ។
ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ
ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប យកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕