ធុំក្លិនទ្រាំមិនបាន ស្រាប់តែប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន….

0
646

ភ្នំពេញ: ត្រង់ចំណុចផ្ទះលេខ 161LE+E1 ផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះខ្លួនស្នាក់នៅ រហូតដល់ហើមមានក្លិនស្អុយទៅហើយ ទើបមាន អ្នកគេដឹង ក៏ផ្អើលឆោឡោដល់ម្ចាស់ផ្ទះ រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ ប៉ែន សុធារិទ្ធ ហៅឆេកូ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មុនកើតហេតុ ជនរងគ្រោះ មានបញ្ហាស្មុគ្រស្មាញដោះស្រាយមិនចេញជាច្រើនថ្ងៃមកហើយ និងតែងតែផឹកស្រារាល់ថ្ងៃ ពេលស្រវឹងតែងតែគេងយំម្នាក់ឯង អង្គុយតែម្នាក់ឯង តែលាក់មិនប្រាប់ឲ្យគេដឹងនោះទេ។

ជនរងគ្រោះ បានបាត់ខ្លួនចេញពីផ្ទះច្រើនថ្ងៃមកហើយ គ្មានអ្នកណាដឹងថាទៅណានោះទេ ដោយនៅថ្ងៃកើតហេតុ ពេលគាត់ចូលមក ដល់ក្នុងផ្ទះ ស្រាប់តែមានក្លិនស្អុយចម្លែកពេញក្នុងផ្ទះ គាត់ក៏តាមរកមើល តាមគំនរសម្ភារ:ដេគ័រផ្កាក្រែង មានកណ្តុរងាប់តែ រកមិនឃើញអ្វីសោះ ពេលនោះគាត់ក៏បន្តរកតាមខ្លិនស្អុយនោះ រហូតដល់ក្រោយផ្ទះ ចូលដល់បន្ទប់ដាក់សម្ភារ: ស្រាប់តែប្រទះឃើញសពជនរងគ្រោះ បានចង.ក នៅក្នុងបន្ទប់ជាមួយខ្សែឌីឡុង ភ្ជាប់នឹងមេដំបូលបន្ទប់ មានសភាពហើមស្អុយ ធ្វើឱ្យគាត់ភ័យស្លន់ស្លោរ រត់ទៅប្រាប់អ្នកជិតខាង និងរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានផងដែរ។

សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យបានបញ្ជាក់ថាសពខាងលើពិតជាចង.កសម្លាប់ខ្លួនឯងប្រាកដមែនរួចក៏ប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖កូន ខ្លាតូច
ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here