រដ្ឋបាលរាជធានីភ្នំពេញនឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង ដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦

0
304

ភ្នំពេញ៖ សម្រាប់ការ ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ  ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ រួមនឹងការលាបកំបោរគល់ឈើ និងលាបខឿនសួនច្បារ ផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថានៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៨កន្លងមកនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងជំរុញការងារវិមាននយោបាយឈ្នះឈ្នះដែលសម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការងាររួមមាន ការតម្លើងបង្គោលភ្លើងសួនច្បារ តម្លើងបង្គោលភ្លើងហ្វា ដាក់បណ្តាញលូ បើកច្រកកាត់សួនច្បារនៅមហាវិថីឈ្នះឈ្នះ តុបតែងលំអភ្លើងដើមច័ន្ទគីរីនៅមហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែរបានបញ្ជាក់ថា សម្រាប់ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថី ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ លាបកំបោរគល់ឈើ និងលាបខឿនសួនច្បារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here