ខេត្តបាត់ដំបង ៖ បើកបររថយន្តល្បឿនលឿន មកដល់ផ្លូវកោង បែរជាទៅត្រង់ បណ្ដាលឲ្យធ្លាក់ផ្លូវ ក្រឡាប់ស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៥៧បេហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន
កើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥៧បេ ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
ជនរងគ្រោះជាអ្នករួមដំណើរ ឈ្មោះគីម សុធា ភេទប្រុស ២៣ឆ្នាំ ទីលំនៅនៅភូមិសាមគ្គី ឃុំពេជចិន្តា ស្រុកភ្នុំព្រឹក ស្លាប់នឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរឈ្មោះឃឺត ឃឿន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅនៅភូមិឃុំជាមួយគ្នា របួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាំម៉ារីបាឡែនពណ៌ស្ក ពាក់ផ្លាកលេខ 2Y8803 ភ្នំពេញ បើកបរនៅលើផ្លូវជាតិលេខ៥៧បេ ក្នុងល្បឿនលឿន ។
លុះមកដល់ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថស្រកសំពៅលូន មានផ្លូវកោង យកចង្កូតមិនទាន់ បណ្តាលរថយន្តក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងបួសធ្ងន់ តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែង និងបានប្រគល់សពទៅក្រុមគ្រួសារយកទៅធើបុណ្យតាមប្រពៃណី ៕
ប្រភព៖Heng Ly
ដោយ៖NCN Daily