ឆេះកុដិព្រះសង្ឃអស់១ខ្នងនិងលុយបច្ច័យជិត៣ម៉ឺនដុល្លារ នៅស្រុកព្រះស្ដេច! (មានវិដេអូ)…

0
563

(ព្រៃវែង)៖ ជារឿងគួរឲ្យសោកស្ដាយបំផុត នៅពេលដែលអគ្គីភ័យបានលេបត្របាក់យកកុដិលោក អស់១ខ្នង ថែមទាំងឆេះអស់ប្រាក់បច្ច័យកសាងវត្ត និងបច្ច័យផ្ទាល់ខ្លួន របស់ព្រះសង្ឃ សរុបជិត៣០,០០០$ (ជិតបីម៉ឺនដុល្លារ) ហេតុការដ៏សោកសៅនេះ បានកើតឡើងនៅក្នុងវត្ត(កណ្តាល​)ស្ថិតភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៩ កុដិដែលឆេះជាកុដិចៅអធិការវត្តព្រះនាម វី រដ្ឋា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេឃើញផ្សែងភ្លើងពណ៌ខ្មៅ ចេញពីកុដិចៅអធិការវត្ត ព្រះនាម វី រដ្ឋា ដែលមានព្រះជន្មជាង៤០វស្សា ដោយព្រះសង្ឃពុំបានគង់នៅក្នុងកុដិទេ ព្រោះចេញទៅទេសនាសូត្រមន្តក្រៅខេត្ត ដើម្បីសន្សំលុយកសាងវត្ត!ភ្លាមៗ នោះស្រាប់តែ មានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង រួចពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច។

លោក ជៃ សេងហ៊ាង អធិការស្រុកព្រះស្ដេច បានឲ្យដឹងថា ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច អន្តរាគមន៍សហការជាមួយកម្លាំងអធិការដ្ឋាន
នគរបាលស្រុកកំពង់ត្របែកបានបាញ់ទឹកអស់ចំនួន៦រថយន្តដោយរថយន្តស្រុកព្រះស្ដេចអស់ទឹក៤រថយន្តនិងអធិការស្រុកកំពង់ត្របែកអស់២រថយន្តទើបអគ្គីភ័យបានរលត់ទៅវិញ។

លោកអធិការបន្តថា៖ កុដិដែលត្រូវភ្លើងឆេះមានទំហំ៨ម៉ែត្រគុណ១១ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តាខាងក្រោមថ្ម ឆេះខូចខាតទាំងស្រុង រួមនិងសម្ភារ:មួយចំនួនទៀត មូលហេតុមកពីទុស្សេខ្សែរភ្លើង ប៉ុន្តែពុំមាននរណារងរបួសឡើយ ព្រោះចៅអធិការវត្ត ពុំនៅក្នុងកុដិទេ ដោយចេញទៅសូត្រមន្តនៅក្រៅខេត្ត។

ជាមួយគ្នានោះព្រះសង្ឃនៅក្នុងវត្តកណ្ដាលបានមានសង្ឃដីកាថា៖ករណីនេះពិតជាតក់ស្លុតខ្លាំងណាស់ខណៈព្រះសង្ឃជាចៅអធិការវត្តកំពុងសោកសៅជាទីបំផុតព្រោះលុយបច្ច័យនិងលុយផ្ទាល់ខ្លួនរបស់ព្រះអង្គជិត៣០,០០០$ ត្រូវភ្លើងឆេះម៉ត់ជាមួយកុដិ ព្រះសង្ឃអង្គនោះ បានចាត់ទុកករណីនេះជាសោកនាកម្ម ដែលបានបំផ្លាញទ្រព្យសម្បត្តិ កុដិលោក និងលុយបច្ច័យអស់ជាច្រើន៕

(មានវិដេអូ)

ប្រភព៖ចាន់ ថន
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here