Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
Update: ចាប់បានពីរនាក់ទៀតហើយករណីរំលោភស្ត្រីជនជាតិបារាំងនៅក្រុងកំពង់

ព័ត៌មាន

Update: ចាប់បានពីរនាក់ទៀតហើយករណីរំលោភស្ត្រីជនជាតិបារាំងនៅក្រុងកំពង់

By NCN Daily

October 16, 2019

កំពត៖ ជនដៃដល់ ២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំង នៅក្រុងកំពត ខេត្តកំពត កាលពីពេលកន្លងទៅ ត្រូវកម្លាំងនគរបាលខេត្តកំពត តាមចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ក្រោយរត់ទៅលាក់ខ្លួននៅលើភ្នំបូកគោ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ទៅដល់លើភ្នំបូកគោក បានប្រាប់ ឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនបក្ខពួកម្នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលាម្សិលមិញ ដោយសហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ ជនដល់ក៏បានសារភាព និងប្រាប់ពីតម្រុយបន្ថែមចំពោះបក្ខពួក២នាក់ទៀត ដែលរត់គេចខ្លួន ទើបកម្លាំងប្រើប្រាស់វិធានការជំនាញ ឈានដល់ចាប់ខ្លួនបានតែម្ដង។

នគរបាលបានអោយដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល ត្រូវចាប់ខ្លួនកាលពីម្សិលមិញ។

ទី២៖ ឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ មុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ។

ទី៣៖ ឈ្មោះ ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត មុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា រហូតមកដល់ពេលនេះ ជនដៃដល់ទាំង៣នាក់ ដែលពាក់ព័ន្ធករណីនេះត្រូវកម្លាំងនគរបាលរបស់លោក តាមចាប់ខ្លួនបានអស់ហើយ ហើយពួកគេក៏បានសារភាពថា ពិតជាបានប្រព្រឹត្តអំពើរំលោភបូកទៅលើស្ដ្រីជនជាតិបារាំង នៅក្រុងកំពត កាលពីពេលកន្លងទៅប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily