Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរសាទរ យុវជនកម្ពុជា ដណ្ដើមបានមេដាយ International Enthusiasm Award ក្នុងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ

ព័ត៌មាន

អបអរសាទរ យុវជនកម្ពុជា ដណ្ដើមបានមេដាយ International Enthusiasm Award ក្នុងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ

By NCN Daily

October 28, 2019

ឌូបៃ៖ សិស្សានុសិស្សសាលា E2STEM ៥នាក់ មកពីបណ្ដារាជធានី / ខេត្តនានា ព្រមទាំងគ្រូ២នាក់ តំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៧ ខែតុលា ឆ្នាំ២០១៩ ដោយការប្រកួតនេះ ក្នុងផ្ដោតទៅលើការប្រើប្រាស់ រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងនៅមហាសមុទ្រ។ ក្នុងកម្មវិធីប្រកួតនេះ យុវជនកម្ពុជាស្ថិតក្នុងចំណោម Top ៣ នៃប្រទេសនៅអាស៊ាន និងស្ថិតក្នុងលំដាប់ទី៣៧ ក្នុងចំណោម ១៨៩ប្រទេសទូទាំងពិភពលោក ដោយក្នុងនោះកម្ពុជាយើងទទួលបានមេដាយប្រាក់ International Enthusiasm Award ដោយជ័យជម្នះនេះ បានដោយសារការប្រកួតដោយប្រើប្រាស់ស្មារតីជាក្រុម ឥរិយាបថជាវិជ្ជមាន និងការទទួលស្គាល់ជាសាកល៕