(ភ្នំពេញ) តំបន់អាស៊ាន គឹជាកំពុងតែងមានសេដ្ឋកិច្ចរីកលូតលាសខ្លាំង ហើយមានមហាសេដ្ឋី១០២រូបមកពីប្រទេធំៗចំនួន៦។ បច្ចុប្បន្ននេះតំបន់អាស៊ាន ក្លាយជាតំបន់ដែលទាក់ទាញបំផុត មិនត្រឹមតែសម្រាប់ទេសចរណ៍ តែសម្រាប់វិនិយោគិននិងពាណិជ្ជកម្ម។
គេហទំព័រ prospects បានចុះផ្សាយពីមហាសេដ្ឋីចំនួន១០ មកពីតំបន់អាស៊ាន ដែលមានទ្រព្យសម្បត្តិមហាសាល។ តើនណាខ្លះជាមហាសេដ្ឋីនៅក្នុងតំបន់អាស៊ាននេះ ? ប្រភពចំណូលបានមកពីណាខ្លះ? ។
១/ មហាសេដ្ឋី ស្តេច Sultan Hassanal Bolkiah ជនជាតិ Brunei
ស្តេចSultan Hassanal Bolkiah មានអាយុ៦៣ឆ្នាំ មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ស្តេចរូបនេះត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី នៃប្រទេសប្រុយណេ និងជាប្រទេសដែលនាំប្រេងទៅកាន់ពិភពលោក។
ទី២/ មហាសេដ្ឋី Henry Sy ជនជាតិហ្វីលីពីន
មហាសេដ្ឋី Henry Sy មានអាយុ ៩៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លារ ជាអ្នកវិនិយោគ ទៅលើវិស័យជាច្រើន រួមមាន ឧស្សាហកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច ធនាគារ រ៉ែ អប់រំ និង មន្ទីរពេទ្យជាដើម។
ទី៣/ មហាសេដ្ឋី Charoen Sirivadhanabhakdi ជនជាតិថៃ
មហាសេដ្ឋី Charoen Sirivadhanabhakdi មានអាយុ៦៥ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៧.៩ពាន់លានដុល្លារ។មហាសេដ្ឋីរូបនេះ វិយោគទៅលើចំណីអាហារ និងអចលនទ្រព្យ។ ថ្មីៗនេះ មហាសេដ្ឋីរូបនេះ បានគ្រប់គ្រងទៅលើដី១០៨,០០០ហិកតា នៅក្នុងប្រទេសថៃ និងជាម្ចាស់សណ្ឋាគារជាង៥០កន្លែង នៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង នៅក្នុងតំបន់អាស៊ីជាច្រើនផ្សេងទៀត។
ទី៤/ មហាសេដ្ឋី Robert Budi Hartono ជនជាតិឥណ្ឌូនេស៊ី
មហាសេដ្ឋី Robert Budi Hartonoមានអាយុ៦៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ១៧.៤ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិនិយោគទៅលើធនាគារ និងថ្នាំជក់។
ទី៥/ មហាសេដ្ឋី Robert Kuok ជនជាតិម៉ាឡេស៊ី
មហាសេដ្ឋី Robert Kuok មានអាយុ៩៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៤.៨ ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិយោគទៅលើប្រេង ដឹកជញ្ជូនតាមកាប៉ាល់ សណ្ឋាគារ ចណីសត្វ ស្ករអំពៅ និង អចលនទ្រព្យជាដើម។
ទី៦/ មហាសេដ្ឋី Rober & Philip Ng ជនជាតិសឹង្ហបុរី
មហាសេដ្ឋី Rober & Philip Ng មានទ្រព្យសម្បត្តិ ចំនួន៨.៧ ពាន់លានដុល្លារ ដែលវិនិយោគទៅលើវិស័យចលនទ្រព្យ ដោយបានកាន់កាប់ក្រុមហ៊ុនធំៗជាច្រើន ដូចជា Sino Group ជាដើម។
ទី៧/ មហាសេដ្ឋី Pham Nhat Vuong ជនជាតិវៀតណាម
មហាសេដ្ឋី Pham Nhat Vuong មានអាយុ៤៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ៦.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ មហាសេដ្ឋីរូបនេះមានក្រុមហ៊ុនឈ្មោះ Vinggroup វិនិយោគទៅលើអលនទ្រព្យ ការិយាល័យជួល សុខាភិបាល និងវិស័យផ្សេងៗទៀតជាច្រើន។
ទី៨/ មហាសេដ្ឋីគិត ម៉េង ជនជាតិកម្ពុជា
មហាសេដ្ឋីគិត ម៉េងមានអាយុ៥០ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.៦ ពាន់លានដុល្លារ គឺជាប្រធានក្រុមហ៊ុន The Royal Group ដោយវិនិយោគទៅវិស័យធនាគារ រថភ្លើង ទូរគមនាគមន៍ និងទូរទស្សន៍ជាដើម។
ទី៩/ មហាសេដ្ឋី Tay Za ជនជាតិមីយ៉ាន់ម៉ា
មហាសេដ្ឋីTay Za មានអាយុ៥៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.២ ពាន់លានដុល្លារ ជាប្រធានក្រុមហ៊ុនHTOO Group វិនិយោគទៅលើវិស័យជាច្រើនប្រទេភេទ ។ មហាសេដ្ឋីរូបនេះ មានរឿងអាស្រូវជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានខ្សែស្រឡាយជាប់នឹងមន្ត្រីធំៗ ដូជា លោក Than Shwe អតិតមេដឹកនាំមីយ៉ាន់ម៉ាជាដើម។
ទី១០/ មហាសេដ្ឋី Khamtai Siphandone ជនជាតិឡាវ
មហាសេដ្ឋី Khamtai Siphandone មានអាយុ៩៤ឆ្នាំ មានទ្រពុ្យសម្បត្តិចំនួន ៨០០លានដុល្លារជាង។ មហាសេដ្ឋីរូបនេះជាអតិអ្នកនយោបាយ ដោយធ្លាប់ធ្វើជាប្រធានធិបតីរបស់ប្រទេសឡាវ និងជាសមាជិកកណ្តាលរបស់គណបក្សបដិវដ្តឡាវ នៅក្នុងឆ្នាំ ១៩៥៦៕ ប្រភព propertyarea