អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណះសំណាល ជាមួយមន្រ្ដីនគរបាលចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៣២រូប

0
317

ព្រះសីហនុ​៖ រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណះសំណាល ជាមួយមន្រ្ដីនគរបាលចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៣២រូប ដែលបានចុះបេសកកម្មជួយការងារសណ្តាប់ធ្នាប់ចរាចរណ៍សហការជាមួយនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្ត ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានលើកសរសើរដល់កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរក្សាសណ្ដាប់ធ្នាប់ ចរាចរណ៍តាមដងផ្លូវ កន្លងមក។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តនិងប្រតិភូអមដំណើរ ក៏បានឧបត្ថម្ភថវិកា ដល់កងកម្លាំងនគរបាលចរាចរណ៍មកពីអគ្គស្នងការដ្ឋាននគរបាលជាតិទាំង ៣២រូបផងដែរ ៕

ប្រភព Huy Bunleng

LEAVE A REPLY

Please enter your comment!
Please enter your name here