Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សម្រាប់ពិធីបុណ្យធំៗ ខាងមុខនេះ

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សម្រាប់ពិធីបុណ្យធំៗ ខាងមុខនេះ

By NCN Daily

November 05, 2019

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ០៨កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ  បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  ដើម្បីត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក និងការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអង្គភាពជំនាញ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ៕