Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រទីបរដ្ឋសភាត្រៀមខ្លួនបញ្ចេញសម្រស់ក្នុងរាត្រីនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ លំអដោយក្បាច់រចនា បំពាក់ភ្លើងអគ្គិសនីយ៉ាងភ្លឺចិញ្ចាចចិញ្ចែង

ព័ត៌មាន

ប្រទីបរដ្ឋសភាត្រៀមខ្លួនបញ្ចេញសម្រស់ក្នុងរាត្រីនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ លំអដោយក្បាច់រចនា បំពាក់ភ្លើងអគ្គិសនីយ៉ាងភ្លឺចិញ្ចាចចិញ្ចែង

By NCN Daily

November 06, 2019

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងសហការី បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើងប្រទីបរដ្ឋសភា នៅខាងក្រោយសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ប្រទីបរដ្ឋសភាត្រូវបានដំឡើងរួចរាល់ មុនព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឈានចូលមកដល់នាថ្ងៃខាងមុខនេះ នៅលើផ្ទៃទន្លេសាប មុខព្រះបរមរាជវាំង៕