Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ផ្អើលទាំងព្រឹកនៅផ្លូវជាតិលេខ១ រថយន្តដឹកភេសជ្ជៈ Wurkz បើកល្បឿនលឿនដាច់កង់រមៀលចូលផ្ទះពលរដ្ឋ

ព័ត៌មាន

ផ្អើលទាំងព្រឹកនៅផ្លូវជាតិលេខ១ រថយន្តដឹកភេសជ្ជៈ Wurkz បើកល្បឿនលឿនដាច់កង់រមៀលចូលផ្ទះពលរដ្ឋ

By NCN Daily

November 06, 2019

ស្វាយរៀង: ព័ត៌មានបឋម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករដោយ រថយន្តកូរ៉េដឹកភេសជ្ជ: Wurkz បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន សង្ស័យដឹកលើសចំណុះ បណ្ដាលឲ្យដាច់កង់ខ្ទាតជិត ២០ម៉ែត្រចូលផ្ទះពលរដ្ឋ ប៉ុន្តែមិនមានមនុស្សរងរបួសទេ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកស្វាយទាប ចុះដល់ទីតាំងខាងលើ ភ្លាមៗ ដើម្បីធ្វើការអន្តរាគមន៍៕