Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឆក់ទូរស័ព្ទ ភ្លេចមើលសមត្ថកិច្ចនៅក្បែរ ចាប់វ៉ៃខ្នោះជាប់

ព័ត៌មាន

ឆក់ទូរស័ព្ទ ភ្លេចមើលសមត្ថកិច្ចនៅក្បែរ ចាប់វ៉ៃខ្នោះជាប់

By NCN Daily

November 06, 2019

ភ្នំពេញ: នៅម៉ោង ១២ និង ៤៥នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ត្រង់ចំណុចផ្លូវ ៥៧ កែងផ្លូវ ៣០២ ស្ថិតភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ JOHAN NAGLYNN ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិ អាយឡែន កាន់លិខិតឆ្លងដែនលេខ PE3365884 ស្នាក់នៅផ្ទះសំណាក់ មេកមាំងឃី ផ្ទះលេខ១៧ ផ្លូវលេខ៣០២ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរទេសចរណ៍។

វត្ថុតាងដកហូតបាន៖ -ទូរស័ព្ទដៃ ១គ្រឿងម៉ាក VIVO F15 ពណ៌ខ្មៅលាយក្រហម -ម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AO-7708 លេខតួនិងលេខម៉ាស៊ីន 8475616។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ដើរចេញពីហាងស្គរ មកដល់ចំណុចខាងល់ ក៏ត្រូវជនសង្ស័យជិះអែបរួចឆក់ទូរស័ព្ទពីជនរងគ្រោះ ហើយព្យាយាមជិះគេច ខណ:នោះប្រជាពលរដ្ឋ និង កម្លាំងល្បាតឃើញទាន់ស្ទុះទៅបុកម៉ូតូជនសង្ស័យដួល បន្ទាប់មកធ្វើការឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការតាមនីតិវិធី៕