Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបជនជាតិចិន ២នាក់ ក្រោយបាញ់ប្លន់ក្នុងហាងលក់គុជ ហីហី ខណៈបក្ខពួកខ្លះទៀត កំពុងរត់គេចខ្លួន

ព័ត៌មាន

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបជនជាតិចិន ២នាក់ ក្រោយបាញ់ប្លន់ក្នុងហាងលក់គុជ ហីហី ខណៈបក្ខពួកខ្លះទៀត កំពុងរត់គេចខ្លួន

By NCN Daily

November 07, 2019

ភ្នំពេញ៖បង្ក្រាបជនជាតិចិន ២នាក់ ក្រោយបាញ់ប្លន់នៅខណ្ឌពោធិ៍សែនជ័យ, ខណៈបក្ខពួកខ្លះទៀត កំពុងរត់គេចខ្លួន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងហាងលក់គុជ ហីហី ស្ថិតនៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ក្នុងហេតុការណ៍នេះ ដោយមានជនជាតិចំនួន២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ចំនួន២គ្រាប់។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ខណៈដែលកម្លាំងនគរបាល កំពុងធ្វើការឡោមព័ទ្ធចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១។ ខណៈដែលមន្ដ្រីជំនាញនគរបាល និងអាជ្ញាធរ កំពុងសួរនាំនៅកន្លែងកើតហេតុ៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily