ភ្នំពេញ៖ ហេតុការណ៍នេះបានកើតពីយប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (មុខខ្លោទ្វារចូលណាហ្គាវើល(1)។
មុនពេលកើតហេតុ គេឃើញរថយន្តរ៉េងរ៉ូវើ ពណ៌ស មិនស្គាល់ស្លាកលេខ បានបើកមកដល់មុខខ្លោងទ្វារណាហ្គាវើល ហើយឈប់មួយសន្ទុះ ស្រាប់តែមានផ្សែងហ៊ុយចេញពីខាងមុខរថយន្ត បណ្តាលឲ្យមានអណ្តាតភ្លើងឆេះទ្បើង ផ្អើលដល់សន្តិសុខណាហ្គា និងប្រជាពលរដ្ឋចោមរោមមើល។
ប្រើប្រាស់យកបំពុងបាញ់ពន្លត់អគ្គិភ័យអស់ប្រហែល ២០បំពុងជាង តែនៅមិនរលត់ រួចខាងពន្លត់អគ្គិភ័យរបស់ណាហ្គាវើល បានទាញទុយយោទឹកបាញ់មួយសន្ទុះធំ ទើបរលត់ ៕
ប្រភព៖ FB