Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អគ្គិភ័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះមន្រ្តីប៉ូលិស ខាត់អស់សម្ភាៈជាច្រើន នៅខណ្ឌសែនសុខ

ព័ត៌មាន

អគ្គិភ័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះមន្រ្តីប៉ូលិស ខាត់អស់សម្ភាៈជាច្រើន នៅខណ្ឌសែនសុខ

By NCN Daily

November 11, 2019

ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង៣៥ នាទីរំលងអធ្រាត្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ ២០០២ ក្រុមទី០៨ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ អ៊ូច សុខរិទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរប៉ូលិស ។ ខូចខាតសម្ភារ៖ -ផ្ទះពីរល្វែងទទឹង ០៨ x១០ ម៉ែត្រមួយល្វែង ជួលកាត់សក់ និងលក់គ្រឿងទូរស័ព្ទ និងខូតខាតម៉ូតូ១គ្រឿង និងខូចខាតសម្ភារ:គ្រឿងកាត់សក់អស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ករណីនេះ៖ – រថយន្តការិយាល័យអគ្គិភ័យចំនួន ០៥ គ្រឿង ចេញអន្តរាគមន៍៖ ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន ស្មើនឹង ១៦ម៉ែត្រគូប ។ – រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង 0៦ ម៉ែត្រគូប ។ – ពន្លត់ចប់ នៅម៉ោង ០២ និង៣០នាទីរំលងអធ្រាត្រថ្ងៃខែឆ្នាំដដែល៕