Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ នៅរាជធានីភ្នំពេញ

ព័ត៌មាន

ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ នៅរាជធានីភ្នំពេញ

By NCN Daily

November 11, 2019

ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់​។

ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំងដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំងពិពណ័ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ​។

ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច​ ផ្នែកសុខាភិបាល​ សង្គ្រោះបន្ទាន់​ គឺបាននិងកំពុងតែឈរជេីងនៅតាមគោលដៅនីមួយៗ​ ដេីម្បីត្រៀមការពារ​ រៀបចំសណ្ដាប់ធ្នាប់​ ក៏ដូចជាការសង្គ្រោះបន្ទាន់​ ដេីម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានភាពរីករាយ​ ជាពិសេសនៅរាត្រីទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានពិធីសំពះព្រះខែ និងអកអំបុកផងដែរ​ ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។

អរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕