Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បុរសម្នាក់ ផលិតគ្រាប់បែកបោកត្រីខុសបច្ចេកទេស​ បណ្តាលអោយផ្ទុះស្លាប់យ៉ាងអាណោចអាធម័ នៅស្រុកអូររាំង​

ព័ត៌មាន

បុរសម្នាក់ ផលិតគ្រាប់បែកបោកត្រីខុសបច្ចេកទេស​ បណ្តាលអោយផ្ទុះស្លាប់យ៉ាងអាណោចអាធម័ នៅស្រុកអូររាំង​

By NCN Daily

November 19, 2019

មណ្ឌលគិរី៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨​និង៣០នាទីព្រឹក​ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩​ នៅចំណុចអូរហ៊ុចស្ថិតក្នុងភូមិពូហ្យាម​ ឃុំសែនមនោរម្យស្រុកអូររាំង​ ខេត្តមណ្ឌលគិរី។

តាមការសាកសួរសាក្សីនៅកន្លែងកើតហេតុ​ ដែលជាប្រពន្ធ​ និងក្មួយ ជនរងគ្រោះបានអោយសមត្ថកិច្ចដឹងថា​៖ ឈ្មោះព្យើល ព្លើន ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិ ព្នង នៅភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង មណ្ឌលគិរី ដែលជាជនរងគ្រោះបានយករំសេវផាវគ្រាប់បែក ដាក់ចូលកំប៉ុង រួចយកដងកាំបិតទៅបុករំសេវនោះអោយហាប់ ដើម្បីច្នៃ ជាគ្រាប់បែកសំរាប់បោកយកត្រី ស្រាប់តែផ្ទុះ ដាច់ប្រអប់ដៃខាងឆ្វេងនិងត្រូវលើដងខ្លួន​ ជើងជាច្រើនកន្លែង ដោយកំទេចកំប៉ុង​ និងខ្ទាតកាំបិតដែល កាន់បុករំសេវនោះមុតជង់ចំភ្នែកខាងស្តាំបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

តាមការពិនិត្យសាកសពរបស់កំលាំងជំនាញបច្ចេកទេស​ បានសន្និដ្ឋានថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះគ្រាប់កែឆ្នៃ​ យ៉ាងពិតប្រាកដមែន។ ក្រោយការពិនិត្យរួច​បានប្រគល់សាកសពទៅអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕