(ព្រះសីហនុ) នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ នេះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ផៃ ប៊ុនវណ្ណះ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាញសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ និងអនុវិទ្យាល័យសម្តេចឪ ។
សូមបញ្ជាក់ថា សម្រាប់ខេត្ដព្រះសីហនុ ឆ្នាំ២០១៨ នេះ មានមណ្ឌលប្រឡងចំនួន ៥ គឺមណ្ឌលបឋមសិក្សាផ្សារលើ ,វិទ្យាល័យក្រុងព្រះសីហនុ ,អនុវិទ្យាល័យសម្ដេចឪ ,វិទ្យាល័យ ហ៊ុន សែន វាលរេញខាងជើង និងវិទ្យាល័យ ហ៊ុន សែន វាលរេញខាងត្បូង ដែលមានបន្ទប់សរុបចំនួន ៧២បន្ទប់ បេក្ខជនប្រឡងសរុបចំនួន ១.៧២០នាក់/ស្រី ៨១៣នាក់ កើនជាងឆ្នាំមុន ចំនួន ១៥នាក់ ៕ប្រភព FB