Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឆេះភ្លាម អភិបាលខេត្តព្រះសីហនុ ចុះដល់ភ្លាម អគ្គីភយ័មួយបានកើតឡើងនៅម្តុំជិតតោ២ ក្រុងព្រះសីហនុ ព្រោះតែគ្មានការប្រុងប្រយ័ត្ន

ព័ត៌មាន

ឆេះភ្លាម អភិបាលខេត្តព្រះសីហនុ ចុះដល់ភ្លាម អគ្គីភយ័មួយបានកើតឡើងនៅម្តុំជិតតោ២ ក្រុងព្រះសីហនុ ព្រោះតែគ្មានការប្រុងប្រយ័ត្ន

By NCN Daily

November 21, 2019

ព្រះសីហនុ៖ មានអគ្គីភយ័មួយបានកើតឡើងនៅម្តុំជិតតោ២ ក្រុងព្រះសីហនុ វេលាម៉ោង១២ថ្ងៃត្រង់នេះ។

ភ្លាមៗឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុង បានអញ្ជើញចុះផ្ទាល់ដើម្បីដឹកនាំកម្លាំងចុះពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់នគរបាល និងកងរាជអាវុធហត្ថអស់ជាច្រើនគ្រឿង ។

សមត្ថកិច្ចបញ្ជាក់ថា អគ្គីភយ័នេះ ផ្តើមចេញពីការដុតកាកសំណល់សំណង់ និងសំរាមខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយរាលឆេះខូចខាតរថយន្តមួយគ្រឿង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ បច្ចុប្បន្នបានរលត់វិញហើយ ៕