Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មាននរណា ត្រូវការទោះទាយទេ!!!! គ្រូហោ អគ្គីនេត្រ ចេញពីគុក ហើយ មុខរលោងស្អាតមិនចាញ់តារាឡើយ

ព័ត៌មាន

មាននរណា ត្រូវការទោះទាយទេ!!!! គ្រូហោ អគ្គីនេត្រ ចេញពីគុក ហើយ មុខរលោងស្អាតមិនចាញ់តារាឡើយ

By NCN Daily

November 22, 2019

ភ្នំពេញ ៖ គ្រូហោ​ទស្សន៍ទាយស្ដង់ដារ​មានវិក្កយបត្រលោតឆត្រពីឋានព្រះឥន្រ្ទល្បីនាម គ្រូ អគ្គីនេត្រ បាន​ផុ​ត​ខ្លួន​ពួនក្នុងគុកអស់ច្រើនឆ្នាំ​ក្នុងករណីជាប់ខ្នោះបទជួញដូរគ្រឿងញៀន ក្នុងកំឡុង​ ខែកញ្ញា ឆ្នាំ ២០១៧ បានធ្វើឲ្យម៉ូយៗ​ដែលតែង​ទាយ ទាញអាគមស្នេហ៍ប្រែ​រកស៊ីធូរទាំងប៉ុន្មាន​យកដៃ​គក់ទ្រូង​ហួសចិត្ត​មិននឹកស្មាន​ក្រៅពីអាជីពគ្រូអូមអាមក្ដាមដុត អគ្គីនេត្រ​ ពួយ​របរ​ខុសច្បាប់​ចាប់លក់គ្រឿងញៀន​ទៅវិញ។

យ៉ាងណាក្ដីព្រហាម​អុលថ្ងៃទី២២ ខែវិច្ឆិកា នេះ​ លើទំព័រហ្វេសប៊ុកឈ្មោះ ហោរាឣគ្គី​នេត្រគ្រូ​វេទមន្តត្រៃវេទមហាមន្តអាគមខ្មែរដើម ដែល​ផ្អាកសកម្មភាព​ក្រោយចូលគុក​នោះ បាន​បង្ហាញ​វត្តមាន​សកម្មភាព​ជាថ្មី​ដោយ​ចេញ​បើកឆាក​លក់កាហ្វេ ថែមបង្ហោះសារ​ភ្ជាប់​រូប​សាច់មុខសខ្ចីមិន​ចាញ់តារាព្រមជំហរ​ចូលអាជីពដើមថា មកវិញអង្គុយជួយលក់កាហ្វេអ្នកផ្ទះនៅស្ពានបឹងសាឡាង អរគុណប​ងស្រីហ្វេន​កាហ្វេ​រាល់ថ្ងៃ 1ថ្ងៃ​ទិញកាហ្វេជិត10កែវ គាត់ជាហ្វេនលោក​គ្រូផងដែរ គាត់ចង់ថតរូបជាមួយ​ អរគុណ​នូវការ​ស្រលាញ់រាប់អាននិងគាំទ្រឥឡូវគាត់រអ៊ូ​ថាមិចមិនទាយអោយគាត់តាំងពីម្សិលមិញ​ដល់ពេលនេះនៅមិនទាន់ទាយអោយគាត់​ទៀតហិហិចាំបន្តិចទៅមានទៅណាហាសហាសហា៕

ប្រភព FB