Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បុរសចំណាស់ម្នាក់ដោតឌុយភ្លើងបូមទឹក បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ នៅស្រុកកណ្តៀង

ព័ត៌មាន

បុរសចំណាស់ម្នាក់ដោតឌុយភ្លើងបូមទឹក បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ នៅស្រុកកណ្តៀង

By NCN Daily

November 22, 2019

ពោធិ៍សាត់: ហេតុការណ៍នេះបានកកើតឡើងកាលពីវេលាម៉ោង ៥ និង ១០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចមាត់អណ្ដូងទឹកក្បែរផ្ទះជនរងគ្រោះ ស្ថិតភូមិពោធិ៍ឡើង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ដែក ធាម ភេទប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានរាយខ្សែភ្លើងចេញពីផ្ទះអូសទៅដល់មាត់អណ្តូងទឹក ដើម្បីបូមទឹកដាក់ពាង បន្ទាប់មកជនរងគ្រោះបានចាប់ក្បាលឌុយដោតចូលក្នុងព្រីភ្លើង ភ្លាមនោះក៏ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់តែម្ដង់ ដោយមិនមានអ្នកណាជួយទាន់ទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះមានសភាពទទឹកខ្លួនជោក ទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕