Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី អញ្ជើញជាអធិបតី បើកមហាសន្និបាតអាណត្តិទី៣សមាគមក្រុម ប្រឹក្សាខណ្ឌសង្កាត់នៅរាជធានីភ្នំពេញ

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី អញ្ជើញជាអធិបតី បើកមហាសន្និបាតអាណត្តិទី៣សមាគមក្រុម ប្រឹក្សាខណ្ឌសង្កាត់នៅរាជធានីភ្នំពេញ

By NCN Daily

November 22, 2019

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងឳកាសបើកមហាសន្និបាតអាណត្តិទី៣សមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់នៅរាជធានីភ្នំពេញ៕

ក្នុងពិធីនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើង ថាចៅសង្កាត់មិនមែនជាព្រះនរាយណ៏ដៃ១០០នោះទេតែត្រូវចេះវិធីសាស្ត្រក្នុងការបែងចែកការងារទៅអោយសហការីធ្វើនិងទទួលខុសត្រូវព្រោះការងារនៅមូលដ្ឋានមានច្រើនមិនមែនពូកែតែម្នាក់ឯងធ្វើបានជោគជ័យនោះទេ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានលើកឡើងថាអាជ្ញាធរថ្នាក់សង្កាត់ខណ្ឌគឺសុទ្ធតែជាប្រតិបត្តិករនិងជាអ្នករស់នៅជិតដិតនៅមូលដ្ឋានជាមួយប្រជាពលរដ្ឋនិងជាអ្នកផ្តល់សេវាអោយប្រជាពលរដ្ឋបានទាន់ពេលវេលាខណៈដែលតំរូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខ្ពស់ទៅតាមការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃខុសពីប្រជាពលរដ្ឋនៅតាមខេត្ត។ជាមួយគ្នានេះប្រជាពលរដ្ឋក៏រងចាំផ្តល់ពិន្ទុវាយតំលៃទៅលើការដឹកនាំអនុវត្តការងារថ្នាក់មូលដ្ឋាននេះដែរ។ដូច្នេះទេអាជ្ញាធរសង្កាត់ត្រូវបង្កើនចំណេះដឹងលើសមត្ថភាពដឹកនាំនិងចេះសិល្បះនៃការដឹកនាំធ្វើឲ្យសំរេចបានជោគជ័យទាំងការអភិវឌ្ឍន៏មូលដ្ឋាននិងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងឳកាសនោះឯកឧត្តមអភិបាល ក៏បានក្រើនរំលឹកជាថ្មីទៀតពាក់ពន្ធ័នឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសំខាន់ៗទាំង១១ខ្សែក្នុងក្រុងសុំឲ្យអាជ្ញាធរសង្កាត់ខណ្ឌបន្តយកចិត្តទុកដាក់រៀបចំដោយកំណត់ថាការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមិនមែនជាឧិ្យនភាពតែជាឧត្តមភាពសំរាប់ទទួលបានប្រជាប្រិយ៏ភាពសំរាប់ការបោះឆ្នោតក្នុងគោលដៅរំដោះចិញ្ចើមផ្លូវពីការរំលោភបំពាននិងធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ។

គួរបញ្ជាក់ថាមហាសន្និបាតនេះមានគោលបំណងលើកកំពស់ឋានៈនិងការអភិវឌ្ឍន៏សមត្ថភាពដល់ក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញការពារផលប្រយោជន៏និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម,កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ដើម្បីអភិវឌ្ឍន៏មូលដ្ឋានពង្រឹងនិតិរដ្ឋនិងជំរុញលិទ្ធប្រជាធិបតេយ្យនៅកម្ពុជានិងជាឳកាសវាយតំលៃលទ្ធផលការងាររយៈពេល៥ឆ្នាំកន្លងមករបស់សមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញរួមទាំងការបោះឆ្នោតជ្រើសរើសប្រធាន,អនុប្រធាននិងសមាជិកក្រុមប្រឹក្សារបស់សមាគមរួមទាំងការកែសំរួលលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សមាគមផងដែរ៕