Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មនុស្សឥលូវស្លាប់ផុយម្លេះ ដេកស្លាប់ក្នុងអង្រឹងដោយមិនដឹងខ្លួន តែមូលហេតុត្រូវបានបញ្ជាក់ថា…

ព័ត៌មាន

មនុស្សឥលូវស្លាប់ផុយម្លេះ ដេកស្លាប់ក្នុងអង្រឹងដោយមិនដឹងខ្លួន តែមូលហេតុត្រូវបានបញ្ជាក់ថា…

By NCN Daily

November 25, 2019

ប្រទះឃើញមនុស្សស្លាប់ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ ដោយសារគាំងបេះដូង នៅបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃអាទិត្យ១៣រោចខែកត្តិកឆ្នាំកុរឯកស័កពស២៥៦៣ ត្រូវថ្ងៃទី២៤ ខែ១១ ឆ្នំា២០១៩ នៅចំនុចក្រុមទី៧ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ សាកសពរងគ្រោះឈ្មោះចន្ទ.យ៉ន់អាយុ២៧ឆ្នាំភេទប្រុសលំនៅដ្ឋាន ក្រុមទី១៦ភូមិច្រាបក្រសាំងសង្កាត់ វត្តគរក្រុងខេត្តបាត់ដំបងជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥។ ព័ត៍មានក្តាប់បានពីឈ្មោះគឹម.ពិសីភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី៧ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ។ នៅថ្ងៃទី២៥ ខែ១១ ឆ្នំា២០១៩ វេលាម៉ោង០៦និង៣០នាទី ពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះចន្ទ.យ៉ន់ ភេទប្រុសអាយុ២៧ឆ្នាំ ជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួន ដើរកាន់កំប៉ុងគោជល់មួយកំប៉ុងមកអង្គុយក្នុងអង្រឹង ដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួន ហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង.ក្រោយមកលឺគេថា ឈ្មោះយ៉ន់នេះស្លាប់ហើយ បន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។ សន្និដ្ឋាន៖ ពេទ្យជំនាញយថា ស្លាប់ដោយគាំងបេះដូង សពបានប្រគល់អោយឪុពុក បង្កើតឈ្មោះតុង.អ៑នអាយុ៦៣ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily