Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
នាំគ្នាភ្ញាក់ផ្អើលពេលសមត្ថកិច្ចបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសច្បាប់មួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង

ព័ត៌មាន

នាំគ្នាភ្ញាក់ផ្អើលពេលសមត្ថកិច្ចបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសច្បាប់មួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង

By NCN Daily

November 26, 2019

កណ្ដាល៖ ដោយមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៧៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៤០នាទី បានចុះមកដល់ទីតាំង កែច្នៃ តម្លើងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងដកហូតរួមមាន: ១_រថយន្តទេសចរណ៍ម៉ាកToyotacamry Hybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧ (រថយន្តកាត់ត)។ ២-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤ (រថយន្តកាត់ត)។ ៣-រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។ ចំពោះវត្ថុតាងរថយន្តទាំង០៣គ្រឿងខាងលើលោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី ចំនែកទីតាំងខាងលើបិទសៀល ជាបណ្ដោះអាសន្ន៕

ប្រភព៖ FB កែរសម្រួលដោយ៖ NCN Daily