Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្តាប់ពាក្យចាក់រុក ប្រពន្ឋចុង បុរសម្នាក់វាយធ្វើទារុណកម្មលើកូនប្រុសបង្កើត រហូតដល់សន្លប់បាត់ស្មារតី

ព័ត៌មាន

ស្តាប់ពាក្យចាក់រុក ប្រពន្ឋចុង បុរសម្នាក់វាយធ្វើទារុណកម្មលើកូនប្រុសបង្កើត រហូតដល់សន្លប់បាត់ស្មារតី

By NCN Daily

November 27, 2019

ភ្នំពេញ:ស្តាប់ពាក្យចាក់រុក ប្រពន្ឋចុង បុរសម្នាក់វាយធ្វើទារុណកម្មលើកូនប្រុសបង្កើត រហូតដល់សន្លប់បាត់ស្មារតី ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១០និង២០យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅបន្ទប់ជួលក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ដែលជាឪពុក បានប្រើហិង្សាលើកូនប្រុសខ្លួនឯង ដែលមានអាយុទើប១០ឆ្នាំប៉ុណ្ណោះ រហូតទាល់សន្លប់បាត់ស្មារតី។

ដោយទង្វើនេះ គេសង្កេតឃើញកើតមានស្ទើរតែរាល់ថ្ងៃតែម្តង ហើយមូលហេតុ ដែលមានអំពើហិង្សានេះ គឺដោយសារតែបុរសនោះ ស្តាប់តាមការញុះញង់របស់ប្រពន្ធចុង។

ប្រភពដដែល បានបន្តថា ស្រ្តីដែលត្រូវជាម្តាយចុង មិនឲ្យក្មេងប្រុសរងគ្រោះ ទៅរៀនទៅសូត្រនោះទេ ថែមទាំងដាក់កំហិតឲ្យដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន៣០០០០៛ឡើង ទើបមានបាយនិងម្ហូបបរិភោគ ហើយជារៀងរាល់ថ្ងៃ ក្មេងប្រុសនោះ មិនដែលបានដេកនៅក្នុងបន្ទប់ទេ គឺបានត្រឹមដេកលើប៉ោអ៊ី នៅនិងមុខបន្ទប់ប៉ុណ្ណោះ សូម្បីតែទឹកងូតក៏មិនឲ្យគ្នាចូលងូតដែរ។

ក្មេងប្រុសរងគ្រោះឈ្មោះ ហុល អាយុទើបតែ១១ឆ្នាំ ឳពុករបស់ខ្លួនឈ្មោះ បូរិន មុខរបរ ធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ដោយពលរដ្ឋឃើញទង្វើំលាភបំពានសិទ្ធិកុមារពេក ទើបសម្រេចចិត្តទៅប្តឹង សម្ថតកិច្ចនគរបាលចោមចៅ១ ឲ្យមកចុះកន្លែងកើតហេតុ ដើម្បីមកធ្វើអន្តរាគមន៍ លើករណីនេះ។

ក្រោយកើតហេតុសម្ថតកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ រួចឃាត់ខ្លួនបុរសជាឪពុកបង្កើត យកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីសាកសួរ និងធ្វើសំណុំរឿងតាមនិតិវិធីច្បាប់៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily