Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រថយន្តដឹកឥដ្ឋបុកម៉ូតូ អូសជិត១០ម៉ែត្រ ផ្តាច់ជីវិតប្រពន្ឋ ចំណែកប្រងតីរបួសធ្ងន់ នៅផ្លូវហាណូយ ទាំងព្រឹក

ព័ត៌មាន

រថយន្តដឹកឥដ្ឋបុកម៉ូតូ អូសជិត១០ម៉ែត្រ ផ្តាច់ជីវិតប្រពន្ឋ ចំណែកប្រងតីរបួសធ្ងន់ នៅផ្លូវហាណូយ ទាំងព្រឹក

By NCN Daily

November 27, 2019

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍នេះបានកើតឡើង នាវេលាម៉ោង៩និង០០នាទី ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្រពន្ធដែលស្លាប់មានឈ្មោះ មៀច សួ អាយុ ៦៣ឆ្នាំ មុខរបរលក់នំប៉័ង និងប្តីរងរបួសមានឈ្មោះ តា វ៉េង មានអាយុ ៧១ឆ្នាំ មុខរបរលក់នំប៉័ងដូចគ្នា អ្នកទាំពីរមានទីលំនៅ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២ ជិះម៉ូតូម៉ាកគុបជ្រុង ដឹកនំប៉័ង ពាក់ស្លាកលេខ ភ្នំពេញ 1C 2841 ធ្វើដំណើរពីជើងទៅត្បូង ស្របទិសជាមួយរថយន្តបង្កដឹកឥដ្ឋ ម៉ាកកូរ៉េ ពាក់ស្លាកលេខ ញ0252 ភព3 មកពីក្រោយបុកអូសជិត១០ម៉ែត្រ បណ្តាលឲ្យប្រពន្ធស្លាប់ ចំណែកប្តីរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងនៅកន្លែងកើតហេតុ យកវត្ថុតាងរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសពប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕