Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រថយន្តបែនដឹកដី ព្រលៈរថយន្តកុងតឺនរ័បណ្តាលអោយរងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សីលា

ព័ត៌មាន

រថយន្តបែនដឹកដី ព្រលៈរថយន្តកុងតឺនរ័បណ្តាលអោយរងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សីលា

By NCN Daily

November 29, 2019

ខេត្តព្រះសីហនុ​៖ នៅវេលាម៉ោង១០ៈ១៥នាទី​ព្រឹក​ ថ្ងៃទី២៩​ ខែវិច្ចិកា​ ឆ្នាំ២០១៩នេះ​ នៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្ន​រវាង៖ ១/​ រថយន្តបែន​ ពណ៌ត្រេអុី​ ស្លាកលេខ​ ខេមរៈ​ភូមិន្ទ02​ 3-420(​ អ្នកបេីកបររត់គេចបាត់​) ។

២/​ រថយន្តកុងទីន័រ​ ក្បាលពណ៍​ ក្រហម​ ពាក់​ស្លាកលេខ​ ព្រះសីហនុ​ 3A-2842 អ្នកបេីកបររងរបួសធ្ងន់ ភ្លាមៗបាន​បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ (ពុំទាន់ទាន់អត្តសញ្ញាណ)​ ។

ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​និងនគរបាលស្រុក ជួយសំរួលចរាចរណ៍និងចាត់ចែងនិតិវិធីផ្សេងៗ ។ ​ បច្ចុប្បន្នរថយន្តទាំងពីរខាងលេី​ យកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily