Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រាជធានីភ្នំពេញត្រូវបានទទួលអោយធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគមអន្ដរជាតិ (AIMF) នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ

ព័ត៌មាន

រាជធានីភ្នំពេញត្រូវបានទទួលអោយធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគមអន្ដរជាតិ (AIMF) នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ

By NCN Daily

November 29, 2019

ភ្នំពេញ : រាជធានីភ្នំពេញត្រូវបានទទួលអោយធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគមអន្ដរជាតិ (AIMF) នេះដែលនឹងធ្វើឡើង ក្រោមប្រធានបទ «ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» ដែលមានប្រតិភូជាង៤១ប្រទេសចូលរួម។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ រវាងពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ ដែលនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះ បានធ្វើសន្និសីទបង្ហាញពីការរៀបចំមហាសន្និបាតសមាគមអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបង្ហាញពីគោលបំណងសំខាន់៣ចំណុច នៃមហាសន្និបាតសមាគមអន្ដរជាតិ (AIMF) នេះ ដែលផ្តោតសំខាន់លើការ អភិវឌ្ឍន៍និងការស្ថាបនាទីក្រុងឡើងវិញតាមបែបបច្ចេកវិទ្យា ជាពិសេសបណ្តាទីក្រុង ដែលធ្លាប់ឆ្លងកាត់នូវគ្រោះមហន្តរាយនានា។

ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមអោយដឹងថា រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍របស់ AIMFជ្រើសរើសអោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមាគមអន្ដរជាតិ លើកទី៣៩នេះ ។ ការជ្រើសរើសនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ ការធ្វើជាម្ចាស់ផ្ទះលើកនេះ ជាលើកទី១ហើយ ដែលនេះជាឧិកាសដ៏មានតម្លៃ សម្រាប់រាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ទីក្រុងដែលងើបចេញពី វាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម នួន ផារ័ត្នបានអះអាងទៀតថា នៅក្នុងអាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញ មួយគត់ ដែលជាសមាជិក សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោជន៍ ដើម្បីបង្ហាញទៅដល់ទីក្រុង ២៩៤ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក។ លោករំពឹង និងជឿជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនេះ រាជធានីភ្នំពេញ និយាយដោយឡែក និងនិយាយជារួម ប្រទេសកម្ពុជាទាំងមូល នឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត និងជាឱកាសបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។

សូមជម្រាបថា សមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ដើម្បីចងក្រងប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងន័យផ្លាស់ប្ដូរបទពិសោធន៍ និងគំនិតល្អឲ្យគ្នាទៅវិញទៅមក។ រាជធានីភ្នំពេញ បានចូលជាសមាជិកនៃសមាគមនេះ នៅឆ្នាំ១៩៩០ ហើយបានក្លាយជាសមាជិកអចិន្ដ្រៃយ៍ នៅឆ្នាំ២០០៣៕